តស៊ូពីក្មេងរើសអេតចាយ និងដើររែកបន្តោងសោលក់រហូតក្លាយទៅជាអ្នកនិពន្ធ និងអ្នកជំនួញផ្នែកបច្ចេកវិទ្យាមួយរូប (បង្កើតបណ្ណាល័យអានសៀវភៅអេឡិចត្រូនិក WHY READ)។
កាលពីលោកឡើងមករៀននៅទីក្រុងភ្នំពេញដំបូងនៅក្នុងឆ្នាំ ២០១២ របស់ដែលមាននៅជាប់នឹងខ្លួនលោកនៅពេលនោះ គឺមានត្រឹមសម្លៀកបំពាក់ចាស់ៗពីរបីសម្រាប់ និងលុយ ២ ម៉ឺនរៀលប៉ុណ្ណោះបន្ទាប់ពីឱ្យលុយថ្លៃឡានឈ្នួលរួច។ កាលនោះកង់ចាស់មួយគ្រឿងក៏គ្មាន ទូរស័ព្ទចាស់មួយជាប់ខ្លួនក៏គ្មាន ហើយអ្វីដែលសំខាន់គឺលោកមិនទាន់ដឹងថាគួរទៅបន្តការសិក្សានៅទីណានោះទេ។ (ប្រវត្តិតស៊ូពេញរបស់លោកមាននៅក្នុងសៀវភៅ បេសកកម្មជីវិត)
ទម្រាំតែរកបានកន្លែងសិក្សា លោកបានជួបឧបសគ្គការងារជាច្រើន ប៉ុន្តែកិច្ចការដែលលោកនៅតែបន្តធ្វើយ៉ាងសកម្មពេលដែលចូលរៀនដំបូងៗនោះគឺ ដើររែកបន្តោងសោលក់ជុំវិញទីក្រុងភ្នំពេញ។ រឿងដែលលោកចាំមិនភ្លេចគឺថាចូលរៀនដំបូងលោករកតែលុយទិញប៊ិកមួយដើម និងសៀវភៅសរសេរមួយក្បាលក៏គ្មានផង គឺលោកដើររើសតែក្រដាសគេហែកចោលនិងបណ្ដូលប៊ិកដែលបាក់បែកយកមកសរសេរ ខំរៀនពាក្យភាសាអង់គ្លេង ព្រោះលោកដឹងច្បាស់ថាបើលោកគ្មានចំណេះទេ ប្រហែលលោកត្រូវពិបាកបែបនោះពេញអស់មួយជីវិតហើយ។ លោកត្រូវបានគ្រូស្ដីបន្ទោសជាច្រើនលើកច្រើនសាររឿងមិនទិញសៀវភៅពុម្ពដើម្បីរៀន ប៉ុន្តែកាលនោះលោកហាស្ដីមិនរួចឡើយ ថ្ងៃខ្លះលោករកលុយទិញបាយហូបគ្មានផង ផឹកតែទឹកទុយោជំនួសបាយប៉ុណ្ណោះ។ ដោយសារការខ្វះខាតសម្ភារៈសិក្សាខ្លាំងបែបនេះ លោកក៏មានការតាំងចិត្តថាលោកនឹងធ្វើអ្វីមួយដើម្បីជួយដល់និស្សិតក្រីក្រឱ្យមានឯកសាររៀនសូត្រ កុំឱ្យលំបាកដូចជំនាន់លោកខ្លាំងពេក។ រហូតមកដល់បច្ចុប្បន្ន លោកបាននិពន្ធសៀវភៅជាច្រើនចំណងជើង ហើយអ្វីដែលសំខាន់ លោកក៏បានបង្កើត App អានសៀវភៅមួយមានឈ្មោះថា WHY READ ដែលសិស្សនិស្សិតទាំងឡាយទូទាំងពិភពលោកសុទ្ធតែអាចក្រេបជញ្ជក់ចំណេះដឹងពីក្នុងនោះបានគ្រប់ៗគ្នា។ នៅក្នុងនោះមានឯកសារឥតគិតថ្លៃជាច្រើនដែលសិស្សនិស្សិតអាចស្រាវជ្រាវបានគ្រប់ពេល មិនត្រឹមតែប៉ុណ្ណឹង ចំពោះសិស្សនិស្សិតណាខ្វះលទ្ធភាព ឱ្យតែប្រាប់លោក លោកនឹងបើកគណនីមួយឱ្យគាត់អាចអានឯកសារទាំងអស់នៅក្នុងនោះដោយឥតគិតថ្លៃ។ ថ្វីដ្បិតលោកមិនទាន់អាចជួយអ្វីច្រើនដល់សង្គម ប៉ុន្តែកិច្ចការនេះ លោកនឹងខំរួមចំណែកជួយបណ្ដុះធនធានមនុស្សរបស់ប្រទេសយើងឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។
អ្នកនិពន្ធ
និងពាណិជ្ជករវ័យក្មេងកម្ពុជា ង៉ែត ពិសិត
ទីកន្លែងកំណើត៖ ភូមិ សូភី ឃុំ រនាម ស្រុក
ទ្រាំង ខេត្ត តាកែវ
ការសិក្សា៖
បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបង្រៀនអក្សរសាស្រ្តអង់គ្លេស (TESOL)
ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា
តួនាទីបច្ចុប្បន្ន៖ អគ្គនាយកក្រុមហ៊ុន WHY READ និងនាយកគ្រឹះស្ថាន Prince Book ព្រីនស៍ប៊ុក
គ្រឹះស្ថាន Prince Book ព្រីនស៍ប៊ុក
ខាងក្រោមនេះគឺជាស្នាដៃសៀវភៅដែលលោកបានតែងនិពន្ធ៖
១. សៀវភៅ រឹងមាំ
- កំពូលសារទាំង ១៨ ដែលអ្នកមិនគួររំលង
- សម្រាប់ការបាក់ទឹកចិត្ត
- គោលដៅរឹងមាំ
- វិធីសាស្ត្រច្នៃខ្លួនឲ្យទៅជាមនុស្សរឹងមាំ
- ក្បួនដោះស្រាយវិបត្តិ
- អត់ធ្មត់ដោយប្រើបញ្ញា
- ចិត្តសាស្រ្តមើលមនុស្ស និងចងមិត្ត
២. សៀវភៅ បេសកកម្មជីវិត
- ជាប្រវត្តិដ៏ជូរចត់របស់អ្នកនិពន្ធសម្រាប់ជាគ្រឿងប្រៀបធៀបដ៏មានតម្លៃសម្រាប់យុវជនខ្មែរទាំងអស់
-
ជាយុទ្ធវិធីជាក់ស្តែងក្នុងការជំនះការលំបាកពិតៗនៅក្នុងសង្គមខ្មែរយើង
-
ជាដំណោះស្រាយដ៏ក្ដៅគគុកចំពោះបងប្អូនកំពុងជួបឧបសគ្គជីវិត
- ជាប្រភពនៃមូលហេតុក្នុងការបរាជ័យ និងការជោគជ័យ
- ពិសេសបំផុត
គឺជាយុទ្ធសាស្ត្រជាក់ស្តែងក្នុងការរលាស់ខ្លួនពីផ្លូវមច្ចុរាជទាំងឡាយ
រហូតទទួលបានជោគជ័យដ៏មិនគួរឲ្យជឿ និងស្ញប់ស្ញែងបំផុត
៣. សៀវភៅ ប្រាជ្ញាអាថ៌កំបាំង
- វិធីសាស្រ្តដោះស្រាយប្រស្នាដោយប្រើប្រាជ្ញា
- ដំណោះស្រាយបញ្ហាជីវិត
- ពង្រីកគំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មីៗ
-
សៀវភៅមួយក្បាលនេះលាក់កំបាំងទៅដោយបណ្ដុំនៃប្រាជ្ញាដែលអ្នកមិនធ្លាប់គិតដល់
៤. សៀវភៅ ចាំបាច់ត្រូវដឹង
- អ្វីដែលអ្នកមានដឹង ប៉ុន្តែអ្នកមិនទាន់ដឹង
- អ្វីដែលអ្នកមានធ្វើ
ប៉ុន្តែអ្នកមិនទាន់ដឹងថាត្រូវធ្វើយ៉ាងម៉េច
- ប្រើលុយ ប៉ុន្តែមិនបម្រើលុយ
- អភិវឌ្ឍន៍ខ្លួនទៅរកសេរីភាពខាងផ្នែកហិរញ្ញវត្ថុ
៥. សៀវភៅ ជោគជ័យមិនមែនជាសុបិន
- គោលគំនិត២៩ ក្ដោបក្ដាប់ភាពជោគជ័យ
- ពង្រីកគំនិត
- យុទ្ធសាស្រ្តបង្កើតគ្រោងការជីវិត
- វិធីសាស្រ្តចងមិត្ត
- ចិត្តសាស្រ្តយកឈ្នះចិត្តមនុស្ស
-
ប្រាប់វិធីដែលត្រូវក្នុងការដើរលើវិថីជីវិតដ៏វែងឆ្ងាយ
៦. សៀវភៅ Single Life
- រឿងអប់រំ និងលើកទឹកចិត្ត
- ចិត្តសាស្រ្តរបស់យុវជន
- ឈុតរឿងរ៉ាវកំប្លុកកំប្លែងរបស់អ្នក Single
- អាថ៌កំបាំងដែលមនុស្សនៅភាគច្រើន Single
- អភិវឌ្ឍក្ដីស្រឡាញ់ចំពោះខ្លួនឯង និងពិភពលោក
7.
សៀវភៅ Smart Guy
-
ជីករកឥទ្ធិពលនៅក្នុងខ្លួន
-
អាថ៌កំបាំងដើម្បីប្រដេញចាប់គោលដៅ
-
វិធីគិត និងធ្វើរបស់មនុស្សឆ្លាត
-
វិធីយកឈ្នះទម្លាប់ខ្ជិល និងទម្លាប់អាក្រក់ៗ
-
គោលគំនិតដើម្បីក្លាយទៅជាមនុស្សពូកែ
៨. សៀវភៅ អារម្មណ៍ពិត
- កំហុសដែលអ្នកត្រូវដឹងសម្រាប់វិថីជីវិត
- មើលវិបត្តិ និងដោះស្រាយវាជាមុន
- ក្បួនដឹកនាំមនុស្សខ្លាំង
- ពង្រីកផ្នត់គំនិតដែលមនុស្សភាគមិនដឹង
៩. សៀវភៅ លើសពីអ្នកនិពន្ធ
- ដំណើរជីវិតដ៏មានឧបសគ្គរបស់អ្នកនិពន្ធ
- វិធីសាស្រ្តក្នុងការចាប់ផ្ដើមនិពន្ធ
- ក្បួនចចារ និងលក់ចំពោះមនុស្សពិបាកលក់
- វិធីទប់ទល់មនុស្សរឹង
និងវាយបញ្រ្ចាសតាមបែបចិត្តសាស្រ្ត
១០. សៀវភៅ ពូថៅបំបែកប្រជ្ញា
-
កំពូលរឿងអប់រំដែលអាចរំញោចខួរក្បាលរបស់អ្នកឱ្យខ្លាំងក្លាឡើង
- ដុតភ្លើងប្រាជ្ញាចេញពីខួរក្បាលរបស់អ្នក
- ក្បួនវិភាគស៊ីជម្រៅ
- ប្រើប្រាជ្ញាត្រូវគ្រប់កាលៈទេសៈ
១១. សៀវភៅ យុទ្ធសាស្រ្តទិញដីរាប់ហិកតាមានលុយត្រឹម_200$ គឺជាសៀវភៅតែមួយគត់ដែលប្រាប់អ្នកអំពីវិធីក្លាយទៅជាម្ចាស់ដីរាប់សិបហិកតា។
សៀវភៅមួយក្បាលនេះគឺជាកំពូលទីប្រឹក្សារបស់អ្នក!
អ្នកក៏អាចបង្កើតអាណាចក្រសេដ្ឋីអចលនទ្រព្យដោយខ្លួនឯងផ្ទាល់ក្នុងរយៈពេល ៥ទៅ១៥ឆ្នាំ។
១. យុទ្ធសាស្រ្តទិញដីដោយមិនទាន់មានលុយ
២. ក្បួនមើលដី ទិញហើយអាចចំណេញខ្ពស់
៣. ក្បួនអភិវឌ្ឍន៍ដី ធ្វើឱ្យចំណេញទ្វេដង
៤. កំពូលយុទ្ធសាស្រ្តទិញដីដោយមានលុយត្រឹម ២០០$
៥. ក្បួនប្រើលុយអ្នកដទៃ ទិញ+អភិវឌ្ឍន៍
៦. ក្បួនស្វែងរកដើមទុន
៧. ក្បួនច្បាប់ក្នុងការទិញដីធ្លី
៨. ក្បួនប្រើជំនួញ (អាជីវកម្ម) ទិញដី
៩. យុទ្ធសាស្ត្រទិញដីប្រើលុយធនាគារ 20/80
១២. មនុស្សឆ្លាត
-
ជីករកឥទ្ធិពលនៅក្នុងខ្លួន
-
អាថ៌កំបាំងដើម្បីប្រដេញចាប់គោលដៅ
-
វិធីគិត និងធ្វើរបស់មនុស្សឆ្លាត
-
វិធីយកឈ្នះទម្លាប់ខ្ជិល និងទម្លាប់អាក្រក់ៗ
-
គោលគំនិតដើម្បីក្លាយទៅជាមនុស្សពូកែ
១៣. សៀវភៅ Sad
-
Bring out your sadness
-
Push your potential out
-
Transform sadness to strength
-
Increase thinking ability
-
Reduse mental problem
Download App WHY READ NOW
No comments:
Post a Comment