Monday, February 20, 2023

កុំឱ្យអ្នកដទៃដឹងរឿង៣យ៉ាងនេះច្រើនពេក

 

១. រឿងគ្រួសារ៖ ប្រសិនបើអ្នកមានបញ្ហាជាមួយក្រុមគ្រួសារ​ សូមកុំយករឿងនៅក្នុងផ្ទះទៅប្រាប់អ្នកដទៃឱ្យសោះ ព្រោះគេអាចយករឿងរបស់អ្នកទៅនិយាយបន្ត កុំទុកចិត្តនរណាម្នាក់ក្រៅពីខ្លួនយើង។

២.​ ជីវិតស្នេហា៖ ទំនាក់ទំនងស្នេហាគឺជារឿងឯកជន​ ក្តីស្រលាញ់កើតចេញពីមនុស្សពីរនាក់​ ស្នេហាខ្លះចូលមកជីវិតរបស់យើង ធ្វើឱ្យយើងមានអារម្មណ៍ថាជីវិតមួយនេះគឺស្រស់បំព្រង ចំណែកស្នេហាខ្លះចូលមកធ្វើឱ្យយើងឈឺចាប់ បើអាចលាក់បានលាក់ខ្លះទៅ​ មនុស្សដែលពូកែនឹងរឹងមាំមានភាពជាម្ចាស់ការលើខ្លួនឯង គេមិនដែលយកស្នេហាមកដាក់នៅពីមុខនោះទេ ត្រូវស្រលាញ់ខ្លួនឯងឱ្យច្រើន​ ចំណាយពេលវេលាជាមួយគ្រួសាររបស់អ្នក ធ្វើឱ្យអ្នកនឹងមានសេចក្តីសុខទាំងផ្លូវកាយនឹងផ្លូវចិត្ត។

៣. បញ្ហាការងារ៖​ពេលខ្លះជីវិតពោរពេញទៅដោយបញ្ហា​ តែនៅពេកដែលយើងក្លាហានប្រឈមនឹងដំណោះស្រាយទាំងឡាយហើយចេះស្វែងរកដំណោះស្រាយសម្រាប់បញ្ហាទាំងនោះ។


No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...