Saturday, February 18, 2023

ចង់ធ្វើជាអ្នកលក់ដ៏ពូកែ​មានភ្ញៀវមកហូរហែមកដឹងលក្ខណៈសម្បត្តិទាំង៤យ៉ាងនេះ

ប្រសិនបើអ្នកចង់ក្លាយខ្លួនទៅជាអ្នកលក់ដ៏ពូកែ ​គឺអ្នកយល់ច្បាស់អំពីអ្វីដែលអ្នកកំពុងលក់ ហើយអាចដោះស្រាយរាល់បញ្ហាជូនអតិថិជនបានយ៉ាងល្អ។ ខ្ញុំសង្ឈឹមថាលក្ខណៈ៤យ៉ាងនេះនឹង ជួយអ្នកឱ្យក្លាយទៅជាអ្នកលក់ដ៏ពូកែម្នាក់។

១. យល់ច្បាស់ពីផលិតផល៖ ជាការពិតណាស់ក្នុងនាមអ្នកជាអ្នកលក់ អ្នកគួរតែឆ្អិនជាមួយផលិតផលរបស់អ្នក ព្រោះរាល់ព័ត៍មានទាំងអស់ដែលភ្ញៀវមានចម្ងល់ គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់ជាក់ជាមិនខាន។​ មិនតែប៉ុណ្ណោះអ្នកត្រូវសិក្សាពីផលិតផល ថាតើផលិតផលមួយនឹងមានដើមកំណើតមកពីណា​ ហើយជួយទៅលើអ្វីខ្លះ​ និងមានអត្ថប្រយោជន៍បែបណាខ្លះ អ្នកខ្លួនឯងទៀតសោតចាំបាច់ត្រូវប្រើខ្លួនឯងផ្ទាល់ផងដែរ។

២. អត្ថាធិប្បាយឱ្យចំបញ្ហា៖ ជាការពិតណាស់ធ្វើជាអ្នកលក់មិនមែនទាល់តែអ្នកពូកែនិយាយទាំងស្រុង ទើបលក់ដាច់នោះទេគឺសំដៅទៅលើអ្នកលក់មួយចំនួន និយាយច្រើនគ្មានយកជាសាច់ការបាន ​ជាហេតុធ្វើឱ្យអ្នកទិញមានអារម្មណ៍ថាធុញខ្លាំង ផ្ទុយទៅវិញនិយាយតិចតែចាក់ចំបេះដូងអតិថិជន​ និយាយឱ្យត្រូវបញ្ហារបស់ពួកគាត់ ទើបអ្នកជាអ្នកលក់ដែលខ្លាំងពិតប្រាកដ។

៣. អ្នកលក់ចិត្តឱ្យធ្ងន់៖ ក្នុងនាមអ្នកជាអ្នកលក់ត្រូវមានចិត្តឱ្យធ្ងន់ បើភ្ញៀវជេកុំជេភ្ញៀវវិញ ព្រោះសម័យនេះមានរឿងអ្វីបន្តិច​ អាងធ្វើការផុសលើប្រព័ន្ធអិនធឺណេត ឱ្យគេដឹង​នឹងគិតថាខ្លួនឯងអស្ចារ្យ។ បើអ្នកមិនចេះទប់កំហឹងគេចង់ធ្វើស៊ីអ្នក គឺជារឿងងាយស្រួលខ្លាំងណាស់ គ្រាន់តែគេផុសយកចំណុចអាក្រក់របស់អ្ន​កតែបន្តិច​ អ្នកអាចខូចកេរ្តិ៍ឈ្មោះក៏ថាបាន។
 
៤. កុំទុកភ្ញៀវចោល៖ កុំទុកភ្ញៀវចោលបានន័យថា​ គឺផ្តល់ឱ្យអតិថិជនអាចដូរ​ផលិតផលបាន ឫក៏អាចប្តូរយកប្រាក់ទៅវិញប្រសិនបើភ្ញៀវមិនពេញចិត្ត អ្វីកាន់តែពិសេសេជាងនេះគឺយើងត្រូវរ៉ាប់រងជំនួសភ្ញៀវទាំងអស់មិនឱ្យភ្ញៀវពិបាកឡើយ ទង្វើទាំងអស់នេះ​អាចធ្វើឱ្យភ្ញៀវមើលឃើញថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ វាក៏ជាស្ពានមួយដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នកជាមួយអតិថិជន កាន់តែមានភាពរឹងមាំជាងមុន​ ទោះបីជាពេលខ្លះយើងមានអារម្មណ៍ថាហត់នឿយក៏ដោយ ប៉ុន្តែកុំបោះបង់ការព្យាយាម ត្រូវរកវិធីបែបណាក៏ដោយឱ្យផលិតផលរបស់យើង ​មានសន្ទុះនៅលើទីផ្សារ និងត្រូវបានគេទទួលស្គាល់ថែមទៀតផង។

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...