Sunday, February 26, 2023

វិធីបង្រៀនកូនពីររបៀបចេះចាត់ចែងលុយកាក់តាំងពិក្មេង​កុំឱ្យពិបាកនៅថ្ងៃអនាគត

ទាំងនេះជាវិធីបង្រៀនកូនរបស់អ្នកឱ្យចេះពីររបៀបចាត់ចែងលុយកាក់តាំងពីក្មេង ដើម្បីនៅថ្ងៃអនាគតពួកគាត់នឹងសល់លុយ សល់ទ្រព្យសម្បត្តិកាន់តែច្រើន។ ជាការពិតណាស់រឿងលុយកាក់ពិតជាមានសារះសំខាន់ណាស់ ដែលឱពុកម្តាយគួរចាប់ផ្តើមបង្រៀនកូនរបស់អ្នកឱ្យចេះ​ ទម្លាប់ចាត់ចែងលុយកាក់ក្នុងការប្រើលុយឱ្យមានប្រយោជន៍។

១.ត្រូវគិតពីរឿងសន្សំំមុនចំណាយ៖ ក្នុងនាមអ្នកជាឱពុកម្តាយ​ ត្រូវដាស់តឿនកូនឱ្យចេះសន្សំ ​ ទោះមានតិចក្តីច្រើនក្តីត្រូវតែឱ្យពួកគាត់ចេះសន្សំ បើសិនជាអាចឱ្យពួកគាត់ចេះរៀនសន្សំលុយដាក់ទុកក្នុងកំប៉ុងឬក៏ប្រអប់អ្វីមួយក៏បាន គ្រប់ពេលដែលអ្នកផ្តល់លុយ​​​ត្រូវប្រាប់កូនរបស់អ្នក ត្រូវចេះដកលុយមួយផ្នែកតូច​យកមកសន្សំ យូរៗទៅពីមួយថ្ងៃទៅមួយថ្ងៃលុយសន្សំរបស់ពួកគាត់ និងចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ នៅពេលដែលពួកគាត់ចេះត្បិតត្បៀតលុយកាក់មិនសូវហ៊ានចាយវាយផ្តេសផ្តាស ទាំងអស់នេះហើយគឺជាកម្លាំងដែលជម្រុញឱ្យពួកគាត់ចេះក្នុងការសន្សំប្រាក់។

២.តម្រូវការចាំបាច់និងការចង់បាន៖​ តម្រូវការចាំបាច់សំដៅទៅលើរបស់ណាដែលចាំបាច់បំផុត​មានដូចជា កន្លែងស្នាក់នៅ បង់ទឹក​បង់ភ្លើង ការហូបចុក និងការធ្វើដំណើរ ជាពិសេសនៅពេលដែលអ្នកឈឺស្កាត់យប់ព្រលប់ គឺមានលុយគ្រប់គ្រាន់ក្នុងការព្យាបាល។​​ចំពោះការចង់បានសំដៅទៅលើការដើរលេង​ ទៅមើលកុន​ ទិញសំលៀកបំពាក់ប៊្រេនៗដែលមានតម្លៃថ្លៃជាដើម។ ដូច្នេះក្នុងនាមអ្នកជាឱពុកម្តាយ ត្រូវបង្រៀនកូនៗរបស់អ្នក​ចេះចាត់ចែងលុយកាក់ឱ្យបានល្អ អ្វីដែលចាំបាច់គឺឱ្យពួកគាត់ចេះទម្លាប់សន្សំ ដើម្បីកុំឱ្យលំបាកនៅថ្ងៃអនាគត។


No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...