Monday, February 27, 2023

បើអ្នកជួបអតិថិជន៣ប្រភេទនេះអ្នកប្រកដជាឈឺក្បាលជាក់ជាមិនខាន

 



បើអ្នកជួបអតិថិជន៣ប្រភេទនេះ អ្នកនឹងឈឺក្បាលក្រពុលមុខជាក់ជាមិនខានឡើយ។ ក្នុងមានអ្នកជាអ្នកលក់ត្រូវត្រៀមចិត្តត្រៀមកាយ ដើម្បីទប់ទល់ជាមួយអតិថិជនដែលពូកែតថ្លៃបង្អាប់តម្លៃ និងសំដីខ្មើតជាដើម​ដូចនេះខ្ញុំសូមណែនាំអតិថិជន៣ប្រភេទនេះ​ ដែលធ្វើឱ្យអ្នកលក់ក្រពិលមុខ​ ប៉ុន្តែមកដឹងពីដំណោះស្រាយទាំងនេះ​អ្នកនិងមានអារម្មណ៍ល្អប្រសើរជាងមុន។

១.អតិថិជនចូលចិត្តតថ្លៃ៖ ជាការពិតណាស់លុយគឺពិបាករក ទាំងយើងទាំងគេមុននិងសម្រេចចិត្តទិញអ្វីមួយគឺត្រូវតែតថ្លៃ ការតថ្លៃរបស់អ្វីមួយមិនមែនជារឿងខុសនោះទេ ប៉ុន្តែក៏មានអតិថិជនមួយចំនួនពូកែ​តថ្លៃខ្លាំងទៅលើតម្លៃរបស់ផលិតផល ពេលខ្លះអ្នកលក់ក៏ពិបាកទប់ទល់ជាមួយអតិថិជនបែបនេះណាស់ ប្រសិនបើអ្នកជួបអតិថិជនប្រភេទនេះត្រូវដាក់តម្លៃ​ឱ្យខ្ពស់បន្តិច យ៉ាងហោចណាស់ក៏អ្នកអាចចំណេញបានបន្តិចបន្តួច​ ​និងជាអ្នកលក់មានអាទិភាពខ្ពស់ជាងនៅក្នុងការលក់ ទៅកាន់អតិថិជនដែលពូកែតថ្លៃ។

២.អតិថិជនចូលចិត្តនិយាយបង្អាប់៖ ដើម្បីទប់ទល់ជាមួយអតិថិជនប្រភេទនេះ អ្នកត្រូវតែបង្ហាញទាក់ទងពីគុណតម្លៃរបស់ផលិតផលជាមុន ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។

៣.អតិថិជនចរិកខ្មើត៖ គឺសំដៅទៅលើអតិថិជនដែលដើរចូលមកតូបរបស់អ្នក រើឥវ៉ាន់ពាសវាលពាសកាលដើរបែបបង្ហាញទឹកមុខឡើងក្រម៉ូវ​ គ្មានអារម្មណ៍ចង់ទិញ​ជាដើម។​បើអ្នកជួបអតិថិជនបែបនេះ​អ្នកប្រាកដជាឈឺក្បាលជាក់ជាមិនខាន ប៉ុន្តែអ្ន​កកុំខ្វល់ច្រើនពេកសួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ព្រោះអតិថិជនប្រភេទនេះមិនចូលចិត្តអ្នកលក់និយាយច្រើននោះទេ។

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...