Thursday, February 16, 2023

យុទ្ធសាស្រ្តទាំង៧នេះអាចជួយអាជីវកម្មទាញផលចំណេញបានខ្ពស់​​

 

ការរៀបចំផែនការយុទ្ធសាស្រ្ត​ដើម្បីកាត់បន្ថយហានិភ័យខាតឱ្យនៅកម្រិតដែលទាបបំផុត។ ដូច្នេះអ្នកអាចសាកល្បងយុទ្ធសាស្ត្រទាំង៧នេះ ​ ដើម្បីពង្រីកអាជីវកម្មរបស់អ្នក អភិវឌ្ឍន៏កាន់តែលឿនជាងមុន ។

១. ប្រភពចំណូល៖ ម្ចាស់អាជីវកម្មត្រូវតាមដានរាល់ចំណូល និងការចំណាយឱ្យបានច្បាស់លាស់ ព្រោះសម្រាប់បង្កើនប្រាក់ចំណូលទុកពង្រីកអាជីវកម្មជារឿងចាំបាច់សម្រាប់បង្កើតមុខរបរច្បាស់លាស់មួយ។

២. ការសម្របខ្លួន៖ អ្នកត្រូវការផ្លាស់ប្តូរទិសដៅឱ្យឆាប់រហ័ស​ ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារកុំរកស៊ីងាប់ក្រឡាត្រូវចេះបត់បែនឱ្យលឿនដូចទឹក ។

៣. ចាប់លុយក្នុងប្រព័ន្ធផ្សព្វផ្សាយ៖ វិធីសាស្រ្តមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗ ទាំងអស់​​មានដូចជា Facebook TikTok និង Instagram ជាគន្លឹះក្នុងការទាក់ទាញសម្រាប់ទស្សនិកជនរបស់អ្នកដើម្បីបង្កើនទំនុកចិត្តពេញលេញក្នុងការទិញផលិតផលឱ្យបានច្រើនជាងមុន។

៤.​ ត្រៀមចិត្ត៖ ការរៀបចំខ្លួនទុកជាមុនអាចកាត់បន្ថយ ការថប់អារម្មណ៍ ភ័យព្រួយនិងការខាតបង់នានាដែលយើងមិនបាន ត្រៀមចិត្តទុកមុន ។

៥. ដៃគូប្រកួតប្រជែង៖ អ្នកត្រូវសួរខ្លួនឯងថា​ តើដៃគូប្រជែងរបស់អ្នកជាអ្នកណា តើគេកំពុងធ្វើអ្វីនិងរបៀបដែលអាចប្រៀបធៀបអាជីវកម្មរបស់អ្នកនិងអាជីវកម្មរបស់ពួកគេ។ សំណួរទាំងនេះនិងអាចជួយបង្កើតយុទ្ធសាស្ត្រ អាជីវកម្មប្រកបដោយផលិតភាពជាងមុន។

៦. ផ្តោតលើការរក្សាអតិថិជន៖ អតិថិជនថ្មីអាចជួយឱ្យអ្នកទទួលបានចំណែកទីផ្សារ និងការកែលម្អអាជីវកម្មរបស់អ្នក​ថាតើល្អហើយឬនៅហើយវាក៏ជាគន្លឹះមួយក្នុងការតាមដានភាព រីកចម្រើនរបស់អ្នកផងដែរ។

៧. ប្រើដៃអតិថិជន៖ អតិថិជនអាចបង្កើតគំនិតនិងបំបែកច្រកអាជីវកម្មជាច្រើនរបស់អ្នក ការផ្តល់បទពិសោធន៍និងផលិតផលដែលមានគុណភាពខ្ពស់ ហើយផលិតផលរបស់អ្នកនឹងទៅដល់ដៃអតិថិជនផ្សេងៗទៀតផងដែរ។

 

 

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...