ចង់រកលុយច្រើនជាងមុនដើម្បីឱ្យចំណូលរបស់អ្នកកើនឡើង ទាំងនេះជាផ្លូវបង្កើនចំណូលរបស់អ្នក មនុស្សម្នាក់ៗតែងតែចង់ឱ្យចំណូលរបស់ខ្លួនច្រើនជាងមុន ដូច្នេះអ្នកអាចសាកល្បងគន្លឹះទាំង៣នេះ ដើម្បីឱ្យចំណូលរបស់អ្នកកើនឡើងជាបន្តបន្ទាប់។
១.រៀនជំនាញដែលអាចបង្កើតចំណូល៖ ប្រសិនបើអ្នកចូលចិត្តខាងជំនាញផាត់មុខ
ដូច្នេះអ្នកអាចយកទេពកោសល្យដែលអ្នកមានជំនាញ ដើម្បីបង្កើតលុយតាមរយះការបង្រៀនអ្នកដទៃ ពីរបៀបផាត់មុខឱ្យបានត្រឹមត្រូវនឹងរកចំណូលបន្ថែម
អ្នកផ្ទាល់ក៏អាចអភិវឌ្ឍន៍ខ្លួនផងដែរ។ពេលខ្លះអ្នកត្រូវចេះសង្កេតមើលឱកាសដើម្បីរកលុយដែលអាចរកចំណូលឱ្យអ្នកបាន
បន្ទាប់មកអ្នកត្រូវវិនិយោគលើចំណេះដឹងដើម្បីបណ្តុះជំនាញរបស់អ្នកឱ្យកាន់តែខ្លាំងជាងមុន។
២.កសាងកេរ្តិ៍ឈ្មោះជាមួយប្រព័ន្ធផ្សព្វផ្សាយ៖ មនុស្សម្នាក់ៗអាចធ្វើសកម្មភាពជាច្រើន នៅលើបណ្តាញសង្គមដូចជា
ការផ្សព្វផ្សាយក្នុងតិកតុក ហ្វេសប៊ុក យូធូប និងអិនស្តាក្រាមជាដើម។ អ្នកអាចបង្កើតចំណូលតាមរយះបណ្តាញសង្គមទាំងនេះទាក់ទងនិងជំនាញរបស់អ្នក
នៅពេលដែលអ្នកធ្វើការចែករំលែកកាន់តែច្រើន មានអ្នកស្គាល់អ្នកកាន់ច្រើនផងដែរ។
៣.ចេះចាប់ឱកាសការងារថ្មី៖ ជាការពិតណាស់ឱកាសការងារថ្មី បើអ្នកជួបបញ្ហាការងារដែលធ្វើឱ្យអ្នកមិនអាចបង្កើនប្រាក់ចំណូលបាន
ដូចជានៅកន្លែងធ្វើការមិនផ្តល់ឱកាសឱ្យអ្នករីកចម្រើនជាដើម។ ពេលខ្លះទោះបីអ្នកខិតខំធ្វើមកយូរដែរតែប្រាក់ខែមិនឡើងសោះ
ពេកនោះគឺជាពេលដែលអ្នកគួរគិតចាប់ឱកាសរកការងារថ្មី ដើម្បីធ្វើឱ្យចំណូលរបស់អ្នកកើនជាងមុន
ជាពិសេសអ្នកកុំធ្វើការងារនៅមួយកន្លែងបើអ្នកធ្វើការតែមួយកន្លែង គឺអ្នកប្រៀបដូចកង្កែបនៅអណ្តូងអីចឹង
បានត្រឹមតែធ្វើការត្រឹងនៅមួយកន្លែងមិនមានអ្វីដែលថ្មី ហើយក៏មិនអាចអភិវឌ្ឍន៍ខ្លួនឱ្យពូកែជាងមុនផងដែរ។
No comments:
Post a Comment