ពិធីបុណ្យមាឃបូជា គឺប្រារព្ធឡេីងដោយហេតុបីយ៉ាងសំខាន់គឺ៖
១. ជាការរម្លឹកថ្ងៃដែលភិក្ខុសង្ឃ ១២៥០អង្គ ជាព្រះអរហន្ត មកប្រជុំគ្នាដោយពុំមាននរណានិមន្តទុកមុនមកទេ គឺនិមន្តមកដោយអង្គឯងហៅថា ចតុរង្គសន្និបាត។
២.ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រទាននូវឱវាទបាតិមោក្ខ។
៣.ជាថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារាធិរាជ ថា៣ខែទៀតទ្រង់នឹងបរិនិព្វាន។
មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។
No comments:
Post a Comment