Thursday, September 7, 2023

គំនិតអាជីវកម្មក្នុងយុគសម័យបច្ចេកវិទ្យា និពន្ធដោយលោក ង៉ែត ពិសិត

 


បន្ទាប់ពីបានប្រឡូកចូលក្នុងវិស័យជំនួញជាច្រើនប្រភេទ តាំងពីឆ្នាំ ២០១៥ មក ខ្ញុំបានឆ្លងកាត់នូវរឿងរ៉ាវជូរចត់ជាច្រើន ហើយក៏បរាជ័យមិនតិចដងដែរ រហូតវាបានក្លាយទៅជាមេរៀនល្អៗសម្រាប់ជួយតម្រង់ទិសខ្ញុំ ឱ្យក្លាយទៅជាសហគ្រិនដ៏ឆ្នើមមួយរូបនាពេលបច្ចុប្បន្ន និងអនាគត។
ដោយសារមិនមានសៀវភៅច្រើនឡើយ សម្រាប់ជាទិន្នន័យជំនួយដល់ម្ចាស់អាជីវកម្មថ្មីថ្មោងងាយស្រួលស្វែងរកយកមកអាន ដើម្បីជាពន្លឺឱ្យស្គាល់អំពីខ្លួនឯង និងអាជីវកម្មរបស់ខ្លួនឱ្យបានច្បាស់ដើម្បីចៀសវាងនូវការបរាជ័យក្នុងរយៈពេលខ្លី នៃវដ្ដជីវិតអាជីវកម្មរបស់ពួកគេ។ ហេតុនេះទើបខ្ញុំខំចងក្រងនិពន្ធសៀវភៅមួយក្បាលនេះឡើង ដើម្បីជាប្រទីបដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្មនាសម័យដ៏ជឿនលឿនមួយនេះ។ ហើយគោលបំណងធំនៅក្នុងសៀវភៅនេះ គឺដើម្បីជំរុញ និងបង្កើតនូវសហគ្រិនជំនាន់ថ្មីពោរពេញទៅដោយសមត្ថភាពឱ្យបានច្រើន ដែលអាចតោងប្រយោជន៍ដ៏មហាសាលពីសម័យបច្ចេកវិទ្យាដ៏ទំនើបដូចសព្វថ្ងៃ។ ចំណេះដឹង និងបទពិសោធនៅក្នុងសៀវភៅមួយក្បាលនេះ គឺមិនមែនកើតចេញពីរឿងនិទាន ឬរឿងប្រលោមលោកនោះទេ វាសុទ្ធតែកើតចេញអំពីការឆ្លងកាត់ជាក់ស្ដែងនៅលើវិស័យជំនួញអស់រយៈពេលជាច្រើនឆ្នាំរបស់ខ្ញុំ ដោយជួបបញ្ហារាប់មិនអស់ និងដំណោះស្រាយល្អៗដែលខ្ញុំបានអនុវត្ត រហូតអាចបង្កើតអាណាចក្រអាជីវកម្មរបស់ខ្លួន បម្រើសេវាកម្មទៅកាន់មនុស្សទូទាំងសាកលលោក។
សៀវភៅមួយក្បាលនេះ គឺប្រៀបដូចជាទីប្រឹក្សាដ៏ចំណានមួយរូបសម្រាប់ជួយដល់ម្ចាស់អាជីវកម្មជំនាន់ថ្មីឱ្យមានវិធី និងយុទ្ធសាស្រ្តល្អៗក្នុងការឈោងចាប់យកនូវអាជីវកម្មក្នុងក្ដីសុបិនរបស់ខ្លួនរហូតសម្រេចជោគជ័យយ៉ាងត្រចះត្រចង់។ ប្រសិនបើអ្នកធ្លាប់មានក្ដីស្រមៃ ចង់បង្កើតលុយលានដុល្លារ សៀវភៅនេះគឺពិតជាសម្រាប់អ្នក! កុំបារម្ភថាអ្នកធ្វើមិនបាន អានសៀវភៅនេះចប់សិន អ្នកនឹងទទួលបាននូវផ្នត់គំនិត និង មហិច្ឆិតាថ្មី។ សូមសំណាងល្អជាមួយនឹងការវិនិយោគលើការអានសៀវភៅដ៏ពិសេសមួយក្បាលនេះ!

មាតិកា

អារម្ភកថា

សេចក្ដីផ្ដើម

I. វដ្ដជីវិតនៃអាជីវកម្ម

II. តើអាជីវកម្មប្រភេទណាសាកសមសម្រាប់អ្នក?

១. បង្កើតអាជីវកម្មដែលអាចពង្រីកខ្លួនធំនៅពេលអនាគត

III. វិធីដែលខ្ញុំបង្កើតអាជីវកម្មពីចំណុចសូន្យ

១. ចំណុចហែលឆ្លងដំបូង

២. ចំណុចអភិវឌ្ឍន៍នៃអាជីវកម្ម

IV. សំណួរទាំង ១០ ដែលអ្នកគួរត្រៀមខ្លួនទុកជាមុន មុនពេលធ្វើអាជីវកម្ម

១. តើអ្នកពូកែខាងផ្នែកអ្វី?

២. តើទីផ្សារត្រូវការវាដែរឬទេ? ហេតុអ្វី?

៣. តើនរណាគឺជាអតិថិជនគោលដៅរបស់អ្នក?

៤. តើនរណាជាដៃគូប្រកួតប្រជែងរបស់អ្នក?

៥. ហេតុអ្វីបានជាអតិថិជនត្រូវទិញផលិតផលរបស់អ្នក មិនទិញពីដៃគូប្រកួតប្រជែងរបស់អ្នក?

៦. តើគំរូអាជីវកម្មរបស់អ្នកជាអ្វី (ប្រភពចំណូល)?

៧. តើអាជីវកម្មរបស់អ្នកមានទីផ្សារធំដែរឬទេ?

៨. តើអ្នកមានធនធានអ្វីខ្លះដើម្បីចាប់ផ្ដើម?

៩. តើចាប់ផ្ដើមដោយវិធីណា?

-តើអ្នកអាចស្វែងរកទុនចាប់ផ្ដើមអាជីវកម្មរបស់អ្នកដោយវិធីណា?

១០.តើអ្នកអាចផ្សព្វផ្សាយផលិតផលរបស់អ្នកទៅកាន់ទីផ្សារដោយវិធីណា?

- តើអ្នកអាចរកលុយ ១លានដុល្លារដំបូងដោយវិធីណា?

V. រឿង ៣ យ៉ាងដែលអ្នកត្រូវតែអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ទាប់ពីអាជីវកម្មរបស់អ្នកឆ្លងផុតដំណាក់កាលដំបូង

១. សមត្ថភាពក្នុងការកៀរគរទុនវិនិយោគ ដើម្បីពង្រីកអាជីវកម្មរបស់អ្នក

- កៀរគរទុនដោយការមិនលក់ហ៊ុន

- កៀរគរទុនដោយការលក់ហ៊ុន

២.សមត្ថភាពក្នុងការផ្ទេរការងារទៅកាន់មនុស្សដែលមានសក្តានុពលធ្វើជំនួស

៣. សមត្ថភាពក្នុងការពង្រីកអាជីវកម្មរបស់អ្នក

VI. វិធីក្នុងការផ្ដោត និងវាយលុក ១០០% ទៅកាន់គោលដៅធំរបស់អ្នក

សេចក្ដីថ្លែងអំណរគុណ

អំពីអ្នកនិពន្ធ

ប្រភពពីសៀវភៅ៖ គំនិតអាជីវកម្មក្នុងយុគសម័យបច្ចេកវិទ្យា

និពន្ធដោយលោក ង៉ែត ពិសិត

អានសៀវភៅពេញនៅក្នុង WHY READ APP

No comments:

Post a Comment

បញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅនៅក្នុង App Why Read

  ប្រូម៉ូហ្សិនបញ្ចុះតម្លៃរហូតដល់ ៤០% គ្រប់សៀវភៅ នៅក្នុង App  Why Read  អានក៏បាន ស្ដាប់ក៏បានតាមតម្រូវការលោកអ្នក! នៅក្នុងនោះមានសៀវភៅសម្បូរបែប ...